កីឡាករ Nelson Semedo របស់ក្រុម Barcelona ត្រូវបានគេរាយការណ៍ថាចង់បានការផ្លាស់ប្តូរមួយទៅកាន់ក្រុម Juventus  បន្ទាប់ក្លឹបនៅ La Liga មួយនេះ កំពុងចង់លក់ចេញខ្សែការពារសញ្ជាតិព័រទុយហ្កាល់រូបនេះ ក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ ។

photo of Nelson Semedo
កីឡាករ Nelson Semedo របស់ក្លិប Barcelona

ជាក់ស្តែងកីឡាករវ័យ ២៦ ឆ្នាំរូបនេះ បង្ហាញខ្លួនបាន ១៥ ប្រកួតនៅ La Liga ក្នុងរដូវកាលនេះ ប៉ុន្តែរបាយការណ៍ពី Mundo Deportivo ត្រូវបានគេជឿជាក់ថាទីភ្នាក់ងាររបស់កីឡាករព័រទុយហ្កាល់ លោក Jorge Mendes បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះការផ្លាស់ប្តូរទៅកាន់ក្របខណ្ឌ  Serie A ជាមួយក្លឹប Juventus ។

photo of Nelson Semedo
កីឡាករ Nelson Semedo

មិនតែប៉ុណ្ណោះវាហាក់ដូចជាថាក្រុម Barca ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើឱ្យ Semedo មានការផ្លាស់ប្តរូមួយ នៅខែមករា ហើយនឹងស្តាប់រាល់ការផ្តល់ជូន ពីសំណាក់ក្លឹបដទៃ សម្រាប់កីឡាកររូបនេះ ៕

Nelson Semedo
Nelson Semedo