ខ្សែ​បម្រើ​ Sergi Roberto បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Barcelona រយៈពេល​១ឆ្នាំ​ជា​ផ្លូវការ​ រហូត​ដល់​ឆ្នាំ​២០២៣ នៅ​ក្នុង​ថ្ងៃ​នេះ​។

Sergi Roberto
Sergi Roberto

បើ​តាម​ប្រភព​ជា​ច្រើន​ដែល​ទទួល​បាន​គឺ​ថា​ Roberto សុខ​ចិត្ត​កាត់​ប្រាក់​ដើម្បី​នៅ​បន្ត​ជា​មួយ​ Barca ។

ក្លឹប​ Barca ជា​កន្លែង​បណ្ដុះ​បណ្ដាល​អាជីព​បាល់ទាត់​ដល់​កីឡាករ​ខាង​លើ​នេះ​តាំង​ពី​ក្មេង​មក​។ កីឡាករ​នេះ​ផ្លាស់​មក​លេង​ក្លឹប​នេះ​ នៅ​ឆ្នាំ​២០០៦ លេង​តាំង​ពី​នៅ​ក្រុម​ថ្នាល​ ដល់​ក្រុម​បម្រុង​ រហូត​ផ្លាស់​មក​​ក្រុម​ឈុត​ធំ​ដែល​ចាប់​ផ្ដើម​ពី​ឆ្នាំ​២០១០មក។​

រយៈពេល​ ១២​ឆ្នាំ​ក្នុង​ក្រុម​ឈុត​ធំ​ Barca ខ្សែ​បម្រើ​ Roberto ចូល​លេង​ប្រកួត​បាន​ ៣១៦ប្រកួត​ និង​ស៊ុត​ចូល​ ១២គ្រាប់​៕