Sergio Aguero នឹងចាកចេញពី Man City នៅឆ្នាំ 2019 ហើយត្រឡប់ទៅ Independiente វិញ
09 Nov 2017 - 18:51:38 SHARE

កីឡាករ Sergio Aguero បានបង្ហើបឱ្យដឹងថាគាត់មានគម្រោងចាកចេញពី ក្លឹប Manchester City នៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅឆ្នាំ 2019 ។
កីឡាករសញ្ជាតិ Argentina រូបនេះបានសារភាពកំហុសមួយសប្តាហ៍បន្ទាប់ពីក្លាយជាអ្នករកគ្រាប់បាល់ស៊ុតបញ្ចូលទីគ្រប់ពេលរបស់ Man City ។
Sergio Aguero សល់រយះពេលពីរឆ្នាំទៀតនៅលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ហើយនិយាយថា គាត់តែងតែមានគម្រោងវិលត្រលប់ទៅក្លឹបដែលរូបគាត់លេងកាលពីនៅក្មេងគឺក្លឹប Independiente ដែលគម្រោងនេះប្រហែលជានៅក្នុងឆ្នាំ 2019 ។
កីឡាករវ័យ 29 ឆ្នាំរូបនេះបានចាកចេញពីប្រទេសអាហ្សង់ទីនដើម្បីចូលរួមជាមួយក្រុម Atletico Madrid ក្នុងឆ្នាំ 2011 ហើយកីឡាករហើយ Sergio Aguero គិតថាគាត់នឹងវិលត្រឡប់មកផ្ទះរបស់គាត់វិញឆាប់ៗនេះបន្ទាប់ពីចប់កុងត្រា ។
ប្រភពពី៖ metro
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព