photo of Sergio Ramos
Sergio Ramos of Real Madrid

កីឡាករ Sergio Ramos គឺជាកីឡាករដែលបានកាតក្រហមច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ La Liga បន្ទាប់ពីរូបគេត្រូវបានបណ្តេញចេញពីទីលាន នៅក្នុងការប្រកួតជាមួយ Athletic Bilbao កាលពីយប់ថ្ងែសៅរ៍  ។

ប្រធាបក្រុម Real Madrid ត្រូវបានបណ្តេញចេញក្រោយទទួលបានកាតលឿងជាលើកទី2 របស់គាត់ពីការឲ្យកែង Aritz Adruiz របស់ក្រុម Athletic Bilbao ។ នេះគឺជាលើកទី 19 ហើយ ក្នុងក្របខណ្ឌ La Liga ដែល Ramos ទទួលបានដើម្បីបំបែកកំណត់ត្រា Xavi Aguardo និង Pablo Alfaro ដែលទទួលបានកាតក្រហម 18ដង ។

ដោយសារតែបញ្ហានេះហើយទើប Ramos មិនបានចូលប្រកួតក្នុងការប៉ះទង្គិចគ្នា ជាមួយនឹង Sevilla នៅសប្តាហ៍ក្រោយនេះ  ។