photo of Sergio Ramos
Sergio Ramos of Real Madrid

ប្រធានក្រុម Real Madrid កីឡាករ Sergio Ramos បាននិយាយថា Real Madrid នឹងផ្តល់ការគាំទ្រ និងជឿជាក់ពេញទំហឹង ចំពោះលោក Zinedine Zidan ។ បច្ចុប្បន្ន Zidane កំពុងតែទទួលនូវសម្ពាធយ៉ាងខ្លាំង ក្រោយធ្លាក់ចេញពីពានរង្វាន់ Copa del Rey ដោយក្រុម Leganes បរាជ័យក្នុងលទ្ធផល 2-1 នៅឯកីឡដ្ឋាន Bernabeu កាលពីថ្ងៃព្រហសត្ប៍ ខណៈដែលពួកគេអង្គុយនៅពីក្រោយ Barcelona ដល់ទៅ 19ពិន្ទុក្នុងលីករបស់ខ្លួន។

Ramos បាននិយាយថា: “ Zidane តែងតែមានទំនុកចិត្តចំពោះយើង នៅពេលយើងឈ្នះ ហើយឥឡូវនេះគាត់មានការគាំទ្រពីក្រុមទាំងមូលដូចគ្នា” ។ “ គាត់ស្រលាញ់ Real Madrid ណាស់។ ពួកយើងត្រូវតែដើរទៅមុខជាមួយគ្នា” យើងបានឆ្លងកាត់ពេលវេលាដ៏អស្ចារ្យជាមួយគាត់កន្លងមក ហើយខ្ញុំមិនមែនជាអ្នកដែលសម្រេចចិត្ត ថាគាត់នៅឬអត់នោះទេប៉ុន្តែពួកខ្ញុំនៅតែគាំទ្រគាត់ជានិច្ច ហើយពួកយើងគឺជាមនុស្សដំបូងគេដែលគាំទ្រគាត់ផងដែរ” ៕