ខ្សែ​ការពារ Sergio Ramos រក​បាន​គ្រាប់​ដំបូង​​ឲ្យ​ក្លឹប Paris St-Germain ហើយ ជួយ​ក្រុម​យក​ឈ្នះ Reims ៤ ទល់នឹង ០ បន្ត​​​នាំ​មុខ​ក្នុង​តារាង​ពិន្ទូ Ligue 1។

Sergio Ramos
Sergio Ramos

ក្រុម​លោក Mauricio Pochettino រក​បាន​គ្រាប់​​ទី​មួយ​ដោយ​​ខ្សែ​បម្រើ Marco Verratti ក្នុង​វគ្គ​ទី​មួយ។ ឈាន​ដល់​វគ្គ​ទី​ពី Ramos និង Danilo Pereira បាន​បន្ថែម​ម្នាក់​មួយ​គ្រាប់​ទៀត​ឲ្យ PSG ខណៈ Wout Faes របស់ Reims បាន​ធ្វើ​ឲ្យ​ចូល​ទី​របស់​ខ្លួន​ឯង​មួយ​គ្រាប់។

ជ័យជម្នះ ៤ ទល់នឹង ០​ នេះ PSG នៅ​តែ​បន្ត​ឈរ​លេខ​១​ក្នុង​តារាង​ពិន្ទុ​មាន​៥៣​ពិន្ទុ ដាច់​ក្រុម​លេខ​ពីរ Nice ដល់​ទៅ ​១១​ពិន្ទុ​ឯណោះ។ Marseille កំពុង​នៅ​លេខ​៣​មាន​ ៤០​ពិន្ទុ៕