Sevilla កំណត់តម្លៃខ្លួន Steven N’Zonzi ២៧លានផោន អោយទៅ Roma
30 Jul 2018 - 16:06:13 SHARE

ក្រុមបាល់ទាត់ Sevilla បានសម្រេចកំណត់តម្លៃខ្លួនកីឡាករ Steven N’Zonzi ចំពោះក្រុមដែលចង់បាន កីឡាកររូបនេះទៅចូលរួមជាមួយពួកគេ ក្រោយពីបញ្ចាប់ពានរង្វាន់ FIFA World Cup រួច ដោយតម្លៃខ្លួនរបស់គេបានឡើងថ្លៃគួរអោយកត់សម្គាល់ផងដែរ។
ក្នុងការរៀបចំដាក់តម្លៃខ្លួនថ្មីនេះ គឺក្រុមបាល់ទាត់ Sevilla បានដាក់ក្នុងតម្លៃខ្លួន ២៧លានផោន ដែលកើនឡើងច្រើន ខុសភ្លែកពីការកំណត់តម្លៃខ្លួនកាលពីកីឡាកររូបនេះ កំពុងជួយក្រុមបាល់ទាត់ជម្រើសជាតិបារាំង ប្រកួតក្នុងពូល ដោយតម្លៃខ្លួនស្ថិតនៅត្រឹម ២២លានផោនប៉ុណ្ណោះ។

គួរអោយដឹងផងដែរថា កីឡាករ Steven N’Zonzi ធ្លាប់ទទួលចំណាប់អារម្មណ៌ក្នុង ការចង់បានពីសំណាក់ក្រុមបាល់ទាត់ Arsenal និង Roma ដោយបច្ចុប្បន្ន Arsenal បានដកខ្លួនពីការតាមប្រមាញ់យកកីឡាកររូបនេះហើយ ដែលនៅសល់តែ AS Roma មួយប៉ុណ្ណោះក្នុងការទាក់ទងផ្លាស់កីឡាកររូបនេះមកកាន់លីកកំពូល Seria A។
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព