Sevilla បណ្តេញគ្រូបង្វឹកចេញពីដំណែង ក្រោយចាញ់ Levante យប់មិញ
29 Apr 2018 - 16:51:25 SHARE

លោក Vincenzo Montella ត្រូវបានបណ្ដេញចេញពីតំណែងជាលើកទី 2នៅរដូវកាលនេះ ក្រោយទទួលបានលទ្ធផលមិនល្អ។ ហើយបានតែងតាំងអតីតគ្រូបង្វឹកខ្លួន គឺលោក Joaquin Caparros ឲ្យកាន់ការងាររហូតដល់ដាច់រដូវកាល។
លោក Montella ត្រូវបានដកចេញពីតួនាទីដោយ AC Milan កាលខែវិច្ឆិកា ឆ្នាំទៅមិញ មុនចូលធ្វើការនៅ Sevilla ថ្ងៃទី28 ខែធ្នូ។ ក្រោយពីបរាជ័យក្រោមថ្វីជើង Levante យុ់មិញនេះ មានន័យថា ពួគិតតាំងពីពេលទម្លាក់ Manchester United កាលពីថ្ងៃទី 13 ខែមីនាក្នុងក្របខ័ណ្ឌ Champions League ។
បន្ទាប់ពីជ័យជម្នះរបស់ពួកគេនៅក្នុងទឹកដី Old Trafford ក្រុម Sevilla ក៏បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមស្នាដៃរបស់ក្រុម Bayern Munich និងបានធ្លាក់មកលេខ 7 នៅ La Liga ខណៈដែលពួកគេត្រូវបានក្រុម Barcelona សីុ 5-0 នៅក្នុងវគ្គផ្តាច់ព្រ័ត្រ Copa del Rey កាលពីសប្តាហ៍មុនផងដែរ ៕
ប្រភពពី៖ Goal
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព