ក្រុមបាល់ទាត់ Sevilla បានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតក្របខ័ណ្ឌ Copa del Rey ជាលើកទី 2 របស់ពួកគេក្នុងរយៈពេលបីរដូវកាល ដោយបានផ្តួលក្រុម Leganes ក្នុងលទ្ធផល ២​ ទល់​នឹង​០ កាលពីយប់មិញ។

photo of Sevilla vs Leganes
Sevilla vs Leganes

កាល​ពី​ជើង​ទី​មួយ​ Sevilla បាន​ត្រឹម​ស្មើ​គ្នា​ ១​-១ ប៉ុណ្ណោះ​នៅ​ទឹកដី​របស់​ Leganes ប៉ុន្តែ​យប់​មិញ​កីឡាករ ​Joaquin Correa ​ស៊ុត​បញ្ចូល​ទី​ ១​គ្រាប់​នាំមុខក្រុមLeganes នៅ​នាទី​ ១៥ និង​ តាមដោយកីឡាករ Vázquez បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់ទៀត​នៅ​​នាទី ៨៩​ ជួយ​ឲ្យ​ក្រុម​របស់ខ្លួនទទួល​ជ័យ​ជម្នះ។

គួរបញ្ជាក់ថា Sevilla នឹងប្រកួតជាមួយក្រុម Valencia ឬ Barcelona ដែលក្រុមទាំងពីរនេះនឹងប្រកួតជើងទីពីរនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមណាឈ្នះនឹងត្រូវឡើងទៅប្រគួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី 21 ខែមេសា។

ប្រភព៖ BBC