ក្រោយពីចូលរួមជាមួយក្រុមកាលពីជើងទី២នេះកីឡាករ Shane Booysen បានបង្ហាញខ្លួនប្រកួតស្ទើរតែគ្រប់ការប្រកួត ហើយរូបគេក៏បានបង្ហាញអារម្មណ៍រីករាយជាមួយវត្តមានរបស់ខ្លួនលើទីលាននេះដែរ ។ ថ្វីត្បិតតែ Booysen មិនបានចូលរួមប្រកូតជាមួយក្រុមចាស់ អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីសប្តាហ៍មុន ដោយសារតែរូបគេទទួលរងពិន័យក៏ដោយ ក៏ក្រុមភ្នំពេញក្រោនបានយកឈ្នះជាមួយនឹង

photo of Shane Booysen
Shane Booysen

លទ្ធផល៣-២ ហើយក្រោយចប់ការប្រកួតរូបគេបានបង្ហាញចំណាប់អារម្មណ៍មួយចំនួនជុំវិញនឹងការលេងរបស់ក្រុមយ៉ាងដូច្នេះ៖ « ខ្ញុំពិតជាសប្បាយចិត្តដែលយើងឈ្នះការប្រកួត ព្រោះយើងធ្វើការហ្វឹកហាត់ខ្លាំង និងព្យាយាមកែប្រែកំហុសដែលយើងមាន ពួកយើងត្រូវការដណ្តើមកៅអីក្រុម Top 4 ក្នុងលីគ » ។

ខ្សែប្រយុទ្ធឆ្នើមរូបនេះបានបន្ថែមថា៖ « ខ្ញុំគិតថាប្រសិនបើយើងផ្តោតអារម្មណ៍លើតួនាទីរបស់យើងលើទីលានពេញ៩០នាទីនោះ យើងនឹងមានភាពប្រសើរឡើង យើងមានភាពធ្វេសប្រហែស ទើបតែងតែធ្វើឲ្យក្រុមគេវាយបកមកយើងវិញបាន ។

Shane Booysen
Shane Booysen

អ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺយើងត្រូវតែធ្វើការជាក្រុមទាំងអស់គ្នា ខ្ញុំជឿថាម្នាក់ៗក្នុងក្រុមរបស់យើងល្អហើយ ប៉ុន្តែបើសិនជាយើងសហការគ្នាបន្ថែមទៀតនោះយើងនឹងរឹងមាំជាងនេះ ព្រោះយើងមានកីឡាករដែលមានគុណភាព ហើយក្រុមការងារ ក៏ដូចជាអ្នកគាំទ្រទាំងអស់តែងតែជំរុញទឹកចិត្តពួកយើង ដើម្បីឲ្យទទួលបានលទ្ធផលល្អជារៀងរាល់សប្តាហ៍ផងដែរ » ៕