ខ្សែបម្រើប្រយុទ្ធរបស់ Manchester City កីឡាករ Bernardo Silva បានអះអាងថា កាលពីរដូវក្ដៅមុន Manchester United ព្យាយាមចុះហត្ថលេខាលើរូបគេដែរ សូម្បីមិត្តរួមក្រុមខ្លួនក៏គិតថាលោកផ្លាស់ទៅ Man Utd ដែរ។

Bernardo Silva
Bernardo Silva

កាលនោះនៅរដូវទីផ្សារដោះដូរកីឡាករបានបើកនៅឆ្នាំ2017 Bernardo Silva បានផ្សារភ្ជាប់ទំនាក់ទំនង់យ៉ាងខ្លាំងក្នុងការផ្លាស់ទៅ Man Utd ព្រោះថាគ្រូបង្វឹករបស់បិសាចក្រហមលោក Jose Mourinho នឹងរូបលោកជាគ្រូបង្វឹកនឹងកីឡាករសញ្ចាតិតែមួយ។ ប៉ុន្តែខ្ញុំសម្រេចចិត្តជ្រើសយក Manchester City នៅពេលខ្ញុំចាកចេញពី Monaco។

កីឡាករវ័យ 24 ឆ្នាំរូបនេះបាននិយាយថា៖ ខ្ញុំបានលឺ United ការចាប់អារម្មណ៍មកលើខ្ញុំជាខ្លាំងព្រោះនៅទីនោះសម្បូរមិត្តចាស់ៗរបស់ខ្ញុំដូច Victor Lindelof នឹង Nemanja Matic ពេលលេងនៅ Benfica នឹងកីឡាករពីរបីនាក់ទៀត។ ប៉ុន្តែបើខ្ញុំចង់បានអនាគតល្អខ្ញុំត្រូវជ្រើសយក Man City ព្រោះភ្ញាក់ងាររបស់ខ្ញុំក៏យល់ព្រមឱ្យមកលេងនៅ Man City ដែរ៕