Silva 2រូបរកបានម្នាក់មួយគ្រាប់ ជួយ ព័រទុយហ្គាល់ឈ្នះប៉ូឡូញ (វីដេអូ)
ក្រុមជម្រើសជាតិព័រទុយហ្គាល់បានផ្ដួលក្រុមជម្រើសជាតិប៉ូឡូញក្នុងលទ្ធផល 3-2 ទាំងលំបាក ក្រោយពីពួកគេបានអវត្តមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ក្នុងប្រកួតពាន UEFA Nations League កាលពីយប់មិញនេះ។

ក្នុងប្រកួតកាលពីយប់មិញ ក្នុងម្ចាស់ផ្ទះ ប៉ូឡូញ បាននាំមុខមួយគ្រាប់មុនដោយខ្សែប្រយុទ្ធ Krzysztof Piatek នៅនាទីទី 18 ក្រោយពីបានបាល់ជ្រុង។ លុះដល់នាទីទី 31 ព័រទុយហ្គាល់ បានរកមួយគ្រាប់តាមស្មើវិញដោយខ្សែប្រយុទ្ធ André Silva មកពី Sevilla។ ខ្សែការពារ Kamil Glik ធ្វើឱ្យចូលទីខ្លួនឯងនៅនាទីទី 41 លុះដល់នាទីទី 51 ខ្សែបម្រើរបស់ Man City កីឡាករ Bernardo Silva បានស៊ុតបញ្ចូលទីពីចម្ងាយយ៉ាងស្អាត់។
សម្រាប់ក្រុមម្ចាស់ផ្ទះវិញក៏បានដាក់សម្ពាធទៅលើក្រុមភ្ញៀវយ៉ាងខ្លាំងនៅចុងម៉ោងរហូតដល់ពួកគេអាចស៊ុបញ្ចូលទីតាមបាន 1គ្រាប់មកវិញ គឺនៅនាទីទី 77ដោយខ្សែបម្រើ Jakub Błaszczykowski ដែលបានប្តូរចូលជំនួសកីឡាករ Mateusz Klich នៅនាទីទី 63។
ព័រទុយហ្គាល់បានលេងទាំងគ្មានវត្តមាន Ronaldo ដែលគ្រូបង្វឹកមិនបានកោះហៅនៅប្រកួតនេះ និងប្រកួតប៉ះស្កុតឡែនខាងមុខ៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភពពី៖ BBC