photo of Diego Simeone
Diego Simeone Manager of Atlético Madrid

ខណៈ Atletico Madrid នឹងប្រកួត La Liga នៅផ្ទះគូប្រជែងក្រុម Real Madrid នៅម៉ោង 9ៈ15 នាទីយប់ថ្ងៃអាទិត្យនេះ ដោយគ្រូបង្វឹករបស់ក្លឹប Atletico Madrid លោក Diego Simeone បានលើកឡើងថា Real Madrid ជាក្រុមដែលមានកីឡាករល្អបំផុតក្នុងលោកបច្ចុប្បន្ននេះ។

លោក Simeone បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖ «នៅលើក្រដាស យើងមានសមាសភាពកីឡាករមួយក្រុមដែលអ្នកបានឃើញទាំងអស់។ ពួកយើងនឹងព្យាយាមយកឈ្នះតាមរយៈការធ្វើការជាក្រុមក្នុងការប្រកួតសំខាន់មួយនេះ»។

«ខ្ញុំមិនដឹងថាតើ Real ជាក្រុមល្អបំផុតក្នុងលោកឬយ៉ាងណាទេ ប៉ុន្តែខ្ញុំជឿជាក់ថា ពួកគេមានសមាសភាពកីឡាករល្អបំផុត។ ពួកគេបានធ្វើបានយ៉ាងល្អក្នុងនាមជាក្រុម។ ពួកគេល្អជាងក្រុម Paris Saint-Germain ក្រុម Manchester City នឹង Barcelona នោះហើយជាកម្លាំងដែលពួកគេមានជាក្រុមក្នុងការប្រកួត» ៕

ប្រភពពិ៖ marca