photo of Diego Simeone
Diego Simeone គ្រូបង្វឹករបស់ក្រុម Atletico Madrid

បន្ទាប់ពីការប្រកួតរវៀង Atletico Madrid ទល់នឹងក្រុម Real Madrid ក្នុងលទ្ធផលស្មើ 1-1 មក ដោយគ្រូបង្វឹករបស់ Atletico លោក Diego Simeone ថាខ្លួនចង់ឃើញក្រុម Atletico មានការរីកចម្រើនជាងនេះបន្ថែមទៀត ប្រសិនបើមិនចង់ឱ្យគាត់ចាក់ចេញពីក្លឹប 

ពិតណាស់ប៉ុន្នានសប្តាហ៍ថ្មីៗនេះ ព័ត៌មានជាច្រើនចុះផ្សាយថា Simeone ត្រូវបានក្លឹបតោខៀវ Chelsea ទាក់ទង់ចង់គាត់ជាខ្លាំងក្នុងគោលបំណងយកទៅធ្វើជាអ្នកចាត់ការទូរទៅរបស់ពួកគេ ។ នឹង​មានការចាប់អារម្មណ៍ពីក្លឹបធំៗ នៅអឺរ៉ុបជាច្រើនទៀតមកលើរូបគាត់ ។

Simeone បាននិយាយថា៖ «ខ្ញុំចង់ឱ្យក្លឹបមានការរីកចម្រើនច្រើនជាងនេះបន្ថែមទៀត។ ហើយនោះហើយជាមូលហេតុដែលខ្ញុំស្នាក់ក្លឹបនេះបន្តទៀត ព្រោះខ្ញុំគិតថាពួកគេនឹងអាចធ្វើបាន ។ ខ្ញុំនឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីឱ្យកីឡាករទាំងអស់កាន់តែរីកចម្រើន។ ដូច្នេះហើយខ្ញុំនឹងកែលម្អក្រុមនេះបន្ថែមទៀតនៅចុងបញ្ចប់នៃរដូវក្ដៅនេះ» ៕

ប្រភពពី៖ Marca