Simeone ថា Griezmann នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពី Atletico ប្រសិនបើគាត់ចង់
អ្នកចាត់ការ Atletico Madrid លោក Diego Simeone បានបញ្ជាក់ថាតារាបាល់ទាត់បារាំងកីឡាករ Antoine Griezmann នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្របខ័ណ្ឌ La Liga នាពេលឆាប់ៗនេះ ។

កីឡាករវ័យ 26 ឆ្នាំដែលបានចុះហត្ថលេខាជាមួយ Atletico រហូតដល់ឆ្នាំ 2022 ត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្លាស់ប្តូរពី Atletico Madrid អស់រយៈពេលជាច្រើនខែមកហើយ ហើយមានពាក្យចចាមអារ៉ាមថាក្រុម Manchester United និងក្លឹប FC Barcelona គឺជាក្រុមមួយដែលចង់បានខ្សែប្រយុទ្ធរូបនេះ ។
ទោះបីជាខ្សែប្រយុទ្ធរូបនេះ ស្ថិតនៅក្រោមកិច្ចសន្យា ប៉ុន្ដែលោក Simeone បានប្រាប់សារព័ត៌មាន L’Equipe ថា “ខ្ញុំស្រលាញ់កីឡាកររបស់ខ្ញុំណាស់ ហើយខ្ញុំចង់ឃើញពួកគេមានការរីកចម្រើន” ។

ប្រសិនបើមានកីឡាករម្នាក់មករកខ្ញុំ ហើយនិយាយថា គេចង់ចាកចេញពីក្លឹប Atletico ទៅលេងឲ្យក្លឹបមួយទៀត ប្រសិនបើគាត់ធ្វើអ្វីៗទាំងអស់ ដែលគាត់អាចធ្វើបានសម្រាប់ខ្ញុំ ដូចជា Griezmann ខ្ញុំចង់និយាយ វាគ្មានបញ្ហាទេខ្ញុំ ព្រោះខ្ញុំដឹងថាគាត់ត្រូវការរីកចំរើន ។
ពិតណាស់ Griezmann នឹងអាចចាកចេញនៅចំណុចមួយចំនួនដូចគ្នានេះដែរ ដែលកីឡាករ Costa និង Arda Turan ត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លឹប ។
ប្រភពពី៖ soccerladuma