លោក Simon McMenemy គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិរបស់ឥណ្ឌូនេស៊ី អាចនឹងបាត់បង់ការងារនៅខែវិច្ឆិកា ខាងមុខ ក្រោយទទួលបានលទ្ធផលមិនល្អ ជាពិសេសក្នុងវគ្គជម្រុះ FIFA World Cup 2022 កន្លងទៅ។

photo of Simon McMenemy
លោក Simon McMenemy គ្រូបង្គោលជម្រើសជាតិឥណ្ឌូនេស៊ី

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ីមិនទាន់សម្រេចចិត្តយ៉ាងណាទេ តែព័ត៌មានល្ហិចល្ហៀងមក អាចនឹងមានកិច្ចប្រជុះមួយនៅថ្ងៃទី០២ ខែវិច្ឆិកា ដើម្បីពិភាក្សាពីអនាគតរបស់បុរសជនជាតិស្កុតលែន។

photo of Simon McMenemy

the Zing បានស្រង់របាយការណ៍ពី Bola ថា គោលបំណងនៃកិច្ចប្រជុំនេះគឺស្វែងរកគ្រូបង្គោលថ្មីដើម្បីជំនួសលោក McMenemy។

photo of Simon McMenemy

គួរដឹងដែរថា លោក Simon McMenemy បានចូលដឹកនាំជម្រើសជាតិឥណ្ឌូនេស៊ីនៅខែធ្នូ ឆ្នាំ២០១៨ ខណៈការប្រកួតជម្រុះនៅពូល G ៤លើកកន្លងទៅ ពួកគេចាញ់ទាំង៤៕