photo of Cristiano Ronaldo
កីឡាករ Cristiano Ronaldo

កីឡាករ Cristiano Ronaldo បានបង្កើតកំណត់ត្រាគួរឱ្យចាប់អារម្មណ៍មួយទៀត ខណៈដែលរូបគេបានឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតរបស់ព័រទុយហ្កាល់លើកទី ១០ របស់ខ្លួន ។

លោក Sir Alex Ferguson និង​ កីឡាករ Cristiano Ronaldo
លោក Sir Alex Ferguson និង​ កីឡាករ Cristiano Ronaldo

លើសពីនេះ Ronaldo បានមានការមានការភ្ញាក់ផ្អើលមួយផ្សេងទៀត ខណ:ដែលលោក Sir Alex Ferguson ដែលជាអតីតអ្នកណែនាំរបស់គេ បានផ្ញើសារជាវីដេអូដ៏កក់ក្តៅមួយដល់រូបគេ ។

 

ជាក់ស្តែងលោក Sir Alex Ferguson បានផ្ញើសារជាវីដេអូពិសេសទៅ Cristiano Ronaldo បន្ទាប់ពីរូបគេបានទទួលសមិទ្ធិផលចុងក្រោយ ដោយបាននិយាយថា ៖ ” សូមអបអរសាទរចំពោះសមិទ្ធិផលដ៏អស្ចារ្យមួយ ” ។

លោកបន្តទៀតថា ៖ “ ខ្ញុំពិតជាសុំទោស ដែលខ្ញុំមិនអាចនៅជាមួយអ្នក ។ ខ្ញុំក្រឡេកមើលទៅអតីតកាល ខ្ញុំឃើញអ្នកជាក្មេងខ្ចីម្នាក់ នៅអាយុ ១៧ ឆ្នាំ នៅពេលដែលអ្នកបានមកដល់ក្រុម Manchester United, របៀបដែលអ្នកបានរីកចម្រើនក្នុងនាមជាមនុស្ស និងជាអ្នកកីឡាដ៏អស្ចារ្យម្នាក់ ។ ខ្ញុំចង់និយាយទៅកាន់អ្នកម្តាយរបស់អ្នក ក្រុមគ្រួសារ និងកូនៗ របស់អ្នក ។ ល្អ​ណាស់ ” ៕