photo of Jamie Carragher
Jamie Carragher Former of Liverpool

បន្ទាប់ពីមានហេតុការណ៍ ខាកស្ដោះទឹកមាត់ ទៅលើអ្នកគាំទ្រ Man Utd ពេលនេះ វីរបុរសរបស់ក្រុមហង្សក្រហម Liverpool លោក Jamie Carragher ត្រូវបានទូរទស្សន៍ Sky Sports សម្រេចព្យួរការងារជាអ្នកវិភាគបាល់ទាត់ រហូតដល់បញ្ចប់រដូវកាលនេះ ។  បន្ទាប់ពីក្រុម Manchester United បានផ្តួលក្រុម Liverpool 2-1 នៅក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍ ។

សេចក្តីថ្លែងការណ៍របស់ Sky Sports បានអោយដឹងថា៖ «Carragher នឹងទទួលខុសត្រូវទាំងស្រុង ចំពោះអ្វីដែលបានកើតឡើង ហើយយើងនឹងជួយ Carragher ក្នុង​ការ​ធានា​មិន​អោយហេតុការណ៍​ស្ដោះ​ទឹក​មាត់ បែប​នេះ​កើត​ឡើងម្ដង​ទៀតឡើយ» ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ខាងទូរទស្សន៍ខាងលើ ក៏បានបញ្ជាក់ដែរថា៖ «មុនពេលចាប់ផ្តើមរដូវកាលថ្មី ពួគេនឹងអង្គុយជាមួយ Jamie ដើម្បីពិភាក្សាថា តើគាត់ត្រៀមខ្លួនវិលត្រឡប់មកតួនាទីរបស់គាត់វិញឬយ៉ាងណា» ៕

ប្រភពពី៖ egypttoday