photo of Chris Smalling
កីឡាករ Chris Smalling

កីឡាករ Chris Smalling បានសារភាពថាខ្លួន បានមើលឃើញពីអនាគតរបស់ខ្លួនឯង ក្នុងការស្នាក់នៅប្រទេសអ៊ីតាលីរយៈពេលវែងមួយ បន្ទាប់ពីបានធ្វើការខ្ចីជេីងរយៈពេលវែងគួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ក្រុម Roma ពីក្រុម Manchester United កាលពីខែមុន ។

យ៉ាងណាមិញកីឡាករវ័យ ២៩ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងលេចធ្លោជាងគេ សម្រាប់ក្រុម Man Utd កាលពីរដូវកាលមុន ដោយបង្ហាញខ្លួនបាន ៣៤ ប្រកួត ប៉ុន្តែត្រូវបានធ្លាក់ចេញពីការពេញចិត្ត របស់លោក Ole Gunnar Solskjaer បន្ទាប់ពីការចុះហត្ថលេខារបស់កីឡាករ Harry Maguire ដែលមានទឹកប្រាក់ ៨០ លានផោនពី Leicester City ។

គួរបញ្ជាក់ថា Smalling មិនទាន់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Roma នៅឡើយទេ ខណ:ដែលត្រូវបានគេដាក់ជាកីឡាករបម្រុង សម្រាប់ការប្រកួតនៅទីក្រុងរ៉ូម ទល់នឹងក្រុម Lazio នាពេលកន្លងទៅ ។

លើសពីនេះដោយពិភាក្សាអំពីការផ្លាស់ប្តូរនេះ Smalling បាននិយាយថា ៖ ” នេះគឺជាឱកាស ដែលខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ ហើយខ្ញុំពិតជាចង់មកលេងនៅទីនេះ  ។  វាបានកើតឡើងយ៉ាងឆាប់រហ័ស ហើយឥឡូវនេះខ្ញុំផ្តោតលើការប្រកួតបន្ទាប់ ដើម្បីបង្កើនល្បឿនជាមួយនឹងការបណ្តុះបណ្តាល ទាក់ទងទៅនឹងវិធីសាស្ត្ររបស់គ្រូបង្វឹក ហើយបន្ទាប់មកសង្ឃឹមថាមានរដូវកាលល្អ ។ខ្ញុំអាចមើលឃើញអនាគតវែងឆ្ងាយនៅប្រទេសអ៊ីតាលី ” ៕