photo of Santiago Solari
Santiago Solari ធ្វើឱ្យ Real Madrid ចាប់ផ្ដើមជ័យជំនះឡើងវិញក្នុងលទ្ធផល 4-0

Real Madrid បានបោះមួយជំហ៊ានទៅមុខឡើងវិញ ដើម្បីរង់ចាំការប្រកួតនៅជុំបន្ទាប់នៃ Copa Del Rey បន្ទាប់ពីឈ្នះការប្រកួតយប់មិញលើក្រុម Melilla ក្នុងលទ្ធផល 4-0 ។ក្រុម Melilla ត្រូវលេងក្នុង Segunda Division B ថ្នាក់ទី៣កក្នុងប្រទេសអេស្ប៉ាញ ហើយពួកគេមិនមែនជាដៃគូរប្រកួតខ្លាំងសំរាប់ក្លឹបដែលមកពី Madrid នោះឡើយ។

Melilla បានចាប់ផ្ដើមការប្រកួតយ៉ាងស្វិតស្វាញ ជាមួយនឹងឱកាសល្អៗក្នុងការវាយប្រហារមួយចំនួន ប៉ុន្តែស្របពេលនឹងការវាយប្រហារនោះ Real Madrid បានក្លាយជាក្រុមដែលមានភាពខ្លាំងឡើងៗ។បន្ទាប់ពី២៨នាទីBenzema បានស៊ុតបញ្ចូលទីបន្ទាប់ពីមានការបញ្ជូនបាល់ពី Odriozola ។

Real Madrid
Melilla 0-4 Real Madrid

នៅក្នុងម៉ោងបន្ថែមនៃតងទី១ Real មានការនាំមុខពីរដង បន្ទាប់ពី Vinicius Junior បានបញ្ជូនបាល់ទៅឱ្យ Asensio ។គ្រាប់បាល់បញ្ចូលទីទាំងនោះដែលជាហេតុផលដែលលោក Solari បានដូរ Sergio Ramos និង Benzema ចេញក្នុងតង់ទីមួយ ហើយបាននាំយកកីឡាករ Federico Valverde និង Nacho Fernandez ចូលជំនួសវិញ។

Real Madrid មិនបានព្យាយាមខ្លាំង ក្នុងការស្វែងរកគ្រាប់បាល់ផ្សេងទៀតនោះទេ ប៉ុន្តែក្នុងនាទីទី៧៨ Odriozola បានស៊ុតគ្រាប់បាល់បញ្ចូលទី 0-3 និងនៅក្នុងម៉ោងបន្ថែម Cristo បានស៊ុតបញ្ចូលទីបន្តទៀត បន្ទាប់ពីមានការបញ្ជូនបាល់ពី odriozola នោះ។ការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធផល 0-4។

Odriozola និង Vinicius Junior ជាកីឡាករដែលលេងបានល្អក្នុងការប្រកួតនេះ ហើយយើងសង្ឃឹមថាបានឃើញពួកគេចូលលេងក្នុងការប្រកួតផ្សេងៗទៀតក្រោមការដឹកនាំរបស់លោក Solari ។

Real Madrid
Melilla 0-4 Real Madrid