photo of Alex Sanchez
កីឡាករ Alex Sanchez

Alex Sanchez ត្រូវបានរាយការណ៍អាចនឹងទៅហ្វឹកហាត់ជាមួយក្រុមបម្រុងរបស់ Manchester United ប្រសិនបើ​គេ​មិន​យល់ព្រមចាកចេញ។

photo of Alex Sanchez
Alex Sanchez

Daily Mail ឲ្យដឹងថា អ្នកចាត់ការក្រុមបិសាចក្រហម លោក Ole Gunnar Solskjaer មានបំណងលក់ខ្សែប្រយុទ្ធជម្រើសជាតិឈីលីខាងលើ តែត្រូវគាំងដោយសារទំហំប្រាក់ឈ្នួលដែលមានចំនួន​៥០ម៉ឺនផោនក្នុងមួយសប្ដាហ៍។

photo of Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

គ្រូជនជាតិន័រវេយ៍ហាក់មើលមិនឃើញថា អតីតកីឡាករ FC Barcelona និង Arsenal ខាងលើ​មានអនាគតនៅ Old Trafford ឡើយ ដូច្នេះក្លិប​លោក​អាចនឹងត្រូវចំណាយ​ចោល​ប្រាក់ឈ្នួល៨លាន៦សែនផោនទៀតទម្រាំដល់ទីផ្សារបើកឡើងវិញនៅខែមករា ឆ្នាំ២០១៩៕