Solskjaer ថា Van de Beek សំខាន់សម្រាប់ Man Utd
លោក Ole Gunnar Solskjaer បាននិយាយនៅក្នុងថ្ងៃនេះថាខ្សែបម្រើ Donny van de Beek នឹងសំខាន់សម្រាប់ក្លឹប Manchester United នៅថ្ងៃខាងមុខទោះជាកីឡាករនេះមិនសូវជាបានចូលលេងបានច្រើនក្ដី។

លោក Solskjaer បាននិយាយថា៖” រាល់ពេលដែលអ្នកចាញ់ប្រកួតអី អ្នកគួរតែមកមើលតាក់តិចប្រកួតស្មើរវាង Man Utd យើងនឹង Southampton កាលពីថ្ងៃមុនទៅ តែខ្ញុំមើលការប្រកួតបែបអញ្ចឹងៗរហូតហ្នឹង ទោះជាពេលខ្ញុំប្រកួតឈ្នះក្ដី “។
លោកបានបន្តថា៖” អញ្ចឹងសួរថាតើធ្វើបែបណាឲ្យខុសពីហ្នឹង ឲ្យប្រសើរជាងហ្នឹងវិញ? ខ្ញុំគិតថាខ្សែបម្រើ Nemanja Matić ល្អណាស់សម្រាប់យើង។ Martial គេឈិតនឹងស៊ុតចូលទៅហើយលើកមុន តែ Sancho និង Van de Beek នឹងសំខាន់សម្រាប់យើងនៅថ្ងៃអនាគត។
ក្រោយ Solskjaer និយាយបែបនេះ Van de Beek ត្រូវបានគេរំពឹងថាអាចនឹងបានចូលនៅប្រកួតតទល់នឹង Wolves នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ខណៈដែរ២ប្រកួតដំបូងនៅរដូវកាលថ្មីនេះ កីឡាករនេះមិនចូលលេងសោះ រីឯកាលពីរដូវកាលមុនវិញ ខ្សែបម្រើរូបនេះមិនសូវបានចូលលេងបានច្រើននាទីប៉ុន្មានទេ ក្រោយចេញពី Ajax មកកាន់ Man Utd នេះមក៕