គ្រូបង្វឹក Manchester United លោក Ole Gunnar Solskjaer បានកោតសរសើរទម្រង់លេង​ដ៏អស្ចារ្យរបស់កីឡាករ​ Marcus Rashford ដោយ​អះអាងថា “​នេះគឺជា​ទម្រង់លេង​ដ៏ល្អបំផុត​ដែលលោកមិនធ្លាប់ឃើញចាប់តាំងពីមក​ដឹកនាំ​ក្រុម Manchester United”។

Marcus Rashford and Solskjaer
លោក Ole Gunnar Solskjaer និង កីឡាករ​ Marcus Rashford

ខ្សែប្រយុទ្ធ​សញ្ជាតិអង់គ្លេស​រូបនេះ​រកបាន​គ្រាប់បាល់ដំបូង​ដ៏ល្អសម្រាប់ក្រុម​​ Manchester United ហើយបាន​បង្កបញ្ហា​ច្រើន​ដល់ខ្សែការពារឆ្នើម Virgil van Dijkរ បស់ក្រុម Liverpool ។

photo of Marcus Rashford
Marcus Rashford ​ជា​ខ្សែ​ប្រយុទ្ធ​ Man Utd

លោក Soslkjaer បានកោតសរសើរ​​ rashford និង​កីឡាករវ័យក្មេង Daniel James ដែលបាន​បង្ហាញស្មារតី​ប្រយុទ្ធពិតប្រាកដ គ្មានការភ័យខ្លាច និង​បង្កបញ្ហាដល់ប្រព័ន្ធការពាររបស់​ក្រុម​ Liverpool ។ លោក ​Solskjaer បានអះអាងថា ក្រុម​របស់​លោក​គួរទទួល​បាន​ពិន្ទុច្រើនជាងនេះ​។

គ្រូបង្វឹករូបនេះបានពន្យល់ថា “​ខ្ញុំពិតជា​ខកចិត្ត​ តាងនាមឲ្យកីឡាករនិង​អ្នក​គាំទ្រ​ ពីព្រោះពួកគេសមនឹងទទួល​បាន​លើសពី១ពិន្ទុ៕