Solskjaer បង្ហាញតម្រុយថា Man Utd នឹងនាំចូលកីឡាករបន្ថែមទៀតសម្រាប់រដូវកាលថ្មីនេះ
លោក Ole Gunnar Solskjaer បានឆ្លើយតបនឹងសំនួររបស់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះទាក់ទងនឹងគម្រោងការនាំចូលកីឡាករបន្ថែមរបស់លោកសម្រាប់ក្លឹប Manchester United នៅរដូវកាលថ្មីនេះ។

លោក Solskjaer បាននិយាយថា៖” នៅក្នុងវិស័យបាល់ទាត់នេះវាមិនទៀងទេ អ្នកមិនអាចដឹងមុននូវអ្វីដែលគ្រោងនឹងកើតឡើងនោះឡើយ។ ច្បាស់ណាស់មកទល់នឹងពេលនេះ យើងសម្រេចទិញយក Varane បានរួចស្រេចហើយ តែនឹងមានអ្វីថ្មីបន្ថែមដែលធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើល នឹងអាចកើតឡើងបន្ថែមទៀត “។
លោកបានបន្តថា៖” និយាយទៅអ្វីក៏អាចកើតឡើងដែរ យើងត្រូវត្រៀមទុកមុនឲ្យហើយអញ្ចឹងហើយ។ ទោះម៉េចក៏ដោយខ្ញុំមានការសប្បាយចិត្តជាខ្លាំងនូវអ្វី ដែលក្លឹបរបស់យើងបានសម្រេចចិត្តកន្លងមកនេះ “។
រដូវកាលទិញដូរកីឡាករនៅ Premier League នឹងបញ្ចប់ទៅវិញនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ខាងមុខ ខណៈមកទល់នឹងពេលនេះ Man Utd បានទិញយកកីឡាករសំខាន់ៗមកក្លឹបរបស់ខ្លួនចំនួន២រូបមកហើយគឺ Sancho និង Varane ៕