​ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម​លីគ​ក្រោម Tranmere Rovers ​បាន​ក្នុង​លទ្ធផល​ដល់​ទៅ ៦-០ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត FA Cup ​នៅ​យប់មិញ។

Manchester United
​ក្រុម​បិសាច​ក្រហម Manchester United

​ក្រុម​បិសាច​ក្រហម​ដែល​ធ្វើ​មិន​បាន​ល្អ​ក្នុង​លីគ ​បែរ​ជា​លេង​ក្រុម​កម្រិត​ក្រោម Tranmere Rovers ​ចាស់​ដៃ​តែ​ម្ដង​នៅ​យប់មិញ​នេះ។ ​ពួកគេ​បាន​ដាក់​ក្មេង​ៗ​ឱ្យ​លេង​ច្រើន​មែន ប៉ុន្តែ​ទម្រង់​ប៉ះ​ក្រុម​ខ្សោយ​នេះ ​ពិត​ជា​មើល​ទៅ​ល្អ​និង​មាន​ឱកាស​ច្រើន​ក្នុង​ការ​រក​គ្រាប់​បាល់។

Manchester United
Tranmere Rovers Vs Manchester United

លោក Ole ​អ្នក​ចាត់ការ​ក្រុម Man Utd ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “វា​ជា​រដូវ​កាល​ដ៏​ពិបាក​សម្រាប់​យើង ប៉ុន្តែ​យើង​មិន​បោះបង់​ក្ដី​ស្រមៃ​ចោល​ឡើយ។ អរគុណ​ដល់​ក្រុម​កីឡាករ​នៅ​ថ្ងៃ​នេះ ដែល​បាន​ជួយ​ក្រុម​សម្រេច​បាន​ឡើង​វគ្គ​បន្ដ​ទៀត។ ​នៅ​ពេល​អ្នក​អាច​រក​គ្រាប់​បាល់​បាន​តាំង​ពី​ដើម​តង់ ​នោះ​ការ​ប្រកួត​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​បារម្ភ​ស្រួល​ក្នុង​ខ្លួន​មិន​ខាន។ ​យើង​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​បែប​នេះ​បន្ដ​ទៀត”៕

Manchester United
Manchester United