ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ កីឡាករ Son Heung-min បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ខ្លួន​មិន​មាន​ការ​ព្រួយ​បារម្ភ​ថា ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ Harry Kane ចេញ​ពី​ក្លឹប Tottenham Hotspur ឬ យ៉ាង​ណា​នោះ​ទេ ដោយ​គេ​ផ្ដោត​តែ​ការ​លេង​នៅ​ជម្រើស​ជាតិ និង​ក្លឹប​ប៉ុណ្ណោះ។

Son Heung-min
Son Heung-min

នៅ​ពេល​គេ​សួរ​អំពី​ពាក្យ​ចចាមអារ៉ាម​ថា Kane ចាកចេញ​ពី​ Spurs កីឡាករ​រូប​នេះ​បាន​តប​ទៅ​វិញ​ភ្លាម​ៗ​ថា៖ ” Kane បាន​ចេញ​ពី​ក្លឹប​នៅ? គ្រប់​យ៉ាង​មិន​ទាន់​បាន​គិត​គូរ​រួច​រាល់​នោះ​ទេ។ ជា​ជាង​ព្រួយ​បារម្ភ​រឿង​ទីផ្សារ​កីឡាករ​របស់ Kane ខ្ញុំ​យក​អារម្មណ៍​មក​គិត​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​នៅ Tottenham ” ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ ” ខ្ញុំ​ចង់​ផ្ដោត​នៅ​ក្រុម​ជម្រើស​ជាតិ​ និង​ក្លឹប​។ ប្រហែល​ជា Kane គិត​ដូច​គ្នា​ដែរ គេ​កំពុង​តែ​រវល់​ត្រៀម​ខ្លួន​លេង​នៅ Euro ” ។

Kane ត្រូវ​បាន​លេចឮ​ថា មាន​បំណង​ចាក​ចេញ​ពី Spurs កាល​ពី​ពេល​ថ្មីៗ​នេះ​។ យ៉ាងណាមិញ ខាង​សាមី​ខ្លួន​ជា​រឿយៗ​មិន​បាន​បដិសេធ​ ឬ ក៏​និយាយ​ត្រង់​ៗ​ដែរ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ៕