photo of Heung –Min Son
Heung –Min Son បានទ្រហោយំ

តារាឆ្នើមអាស៊ី Heung-min Son បានចាកចេញពីទីលានប្រកួតទាំងទឹកភ្នែក បន្ទាប់ពីទទួលបានកាតក្រហម ដោយសារតែរូបគេបានស្លាយទៅលើ ខ្សែបម្រើ Andre Gomes ក្នុងការប្រកួតនៅទឹកដី Goodinson Park កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ។

ក្រុមភ្ញៀវជាអ្នកស៊ុតនាំមុខដោយកីឡាករ Dele Alli តាមរយៈការបញ្ជូនបាល់ពីសំណាក់កីឡាករ Heung-Min Son នៅនាទីទី៦៣ ចំណែកឯ១គ្រាប់វាយកតាមស្មើរបស់ក្រុមម្ចាស់ផ្ទះធ្វើបានដោយកីឡាករ​ Cenk Tosun នៅនាទីទី៩០។

ខ្សែប្រយុទ្ធរបស់ក្រុម Tottenham រូបនេះ បានព្យាយាមប្រជែងបាល់ពី ខ្សែបម្រើរបស់ក្រុម Everton ដែលមានការប៉ះទង្គិចខ្លាំង ហើយឈានដល់ការរងរបួសធ្ងន់ធ្ងរ នៅនាទីទី៧៨ នៃការប្រកួត។ Gomes ក៏ត្រូវបានក្រុមគ្រូពេទ្យមកជួយសង្គ្រោះភ្លាមៗផងដែរ មុនពេលដែលត្រូវបានសែងចេញពីទីលាន ហើយអតីតខ្សែបម្រើក្រុម Barcelona រូបនេះ ត្រូវបានប្ដូរចូលជំនួសដោយ Gylfi Sigurdsson។

កីឡាករ Heung-Min Son បានឈរយំយ៉ាងខ្លាំងនិងមានភាពសោកស្ដាយយ៉ាងខ្លាំង បន្ទាប់ពីខ្លួនបានបង្កកំហុសដោយអចេតនាមួយនេះ។ កីឡាករ Andre Gomes ត្រូវបានផ្លាស់ប្ដូរចេញរួចបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ចំណែកឯកីឡាករ Heung-Min Son ទទួលបានកាតក្រហមត្រូវបណ្ដេញចេញពីការប្រកួត។

គួរបញ្ជាក់ថា Spurs ពុំទាន់រកបានជ័យជំនះនៅឡើយទេ សំរាប់១២ប្រកួតចុងក្រោយនៅ Premier League ដោយបានត្រឹមស្មើ៣ប្រកួត និង ចាញ់ ៩ប្រកួត ហើយជ័យជំនះចុងក្រោយបំផុត ពួកគេបានយកឈ្នះក្រុម Fulham 2-1 កាលពីថ្ងៃទី ២០ ខែមករាកន្លងទៅ៕