ក្រុមបាល់ទាត់ Tottenham Hotspur រកបានជ័យជម្នះលើកដំបូងនៃលីគកំពូលអង់គ្លេស Premier League ក្នុងឆ្នាំថ្មី២០២០នេះ ក្រោមការដឹកនាំដោយលោក Jose Mourinho ដោយបានយកឈ្នះក្រុមបាតតារាង Norwich City ក្នុងលទ្ធផល ២-១ ដែលការប្រកួតនេះធ្វើឡើងនាថ្ងៃទី ២៣ខែមករា ឆ្នាំ២០២០ ក្នុងសប្តាហ៍ទី ២៤ជើងទី ២។

photo of Tottenham Hotspur
ក្រុមបាល់ទាត់ Tottenham Hotspur

ខ្សែបម្រើជម្រើសជាតិអង់គ្លេស Dele Alli បានរកគ្រាប់បាល់បើកការនាំមុខមុនឲ្យ Spurs នៅនាទីទី៣៨។ ប៉ុន្តែការប្រកួតអូសបន្លាយដល់នាទី៧០ Norwich បានតាមស្មើវិញដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Teemu Pukki។ យ៉ាងណាមិញ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung min-Son បានតែតបញ្ចូលទីមួយគ្រាប់នៅនាទីទី៧៨ ជួយ Spurs បន្តនាំមុខជាថ្មី និងរក្សាលទ្ធផល ២ទល់នឹង១ ដល់ចប់ការប្រកួត។

តាមលទ្ធផលនេះបានធ្វើឲ្យក្រុមលោក Jose Mourinho រកបាន ៣៤ពិន្ទុឈរនៅលេខរៀងទី ៦គិតត្រឹមសប្តាហ៍ទី ២៤ជើងទី ២នេះដោយស្មើពិន្ទុគ្នាជាមួយក្រុម Man Utd ដែលបានចាញ់ក្រុម Burnley ២-០និងក្រុម Wolverhampton ដែលត្រូវជួបក្រុមកំពូលតារាង Liverpool នារាត្រីថ្ងៃទី ២៤ខែមករានេះ។

ចំណែកឯលទ្ធផល ២គូផ្សេងទៀតដែលប្រកួតកាលពីយប់មិញជាមួយគ្នាគឺ៖

Leicester City 4-1 West Ham United

Manchester United 0-2 Burnley

គួរឲ្យដឹងដែរថា ក្រោយយកបាន ៣ពិន្ទុពី Norwich City ក្រុមរបស់លោក Jose Mourinho បានរំកិលខ្លួនមកឈរនៅចំណាត់ថ្នាក់លេខ៦ ក្នុងតារាង Premier League ដោយលេង២៤ប្រកួត ឈ្នះ៩ ស្មើ៧ ចាញ់៨ មាន ៣៤ពិន្ទុ ស្មើពិន្ទុគ្នាជាមួយក្រុមលេខ៥ Manchester United ប៉ុន្តែចាញ់គ្រាប់បាល់ចំណេញក្រុមរបសលោក Solskjaer ចំនួន១គ្រាប់៕