Son Heung-min
Son Heung-min

កីឡាករខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េខាងត្បូង Son Heung-min របស់ក្លិប Tottenham Hotspur បានឈ្នះពានរង្វាន់មួយទៀតហើយ នៅក្នុងខែធ្នូឆ្នាំនេះ។

គ្រាប់បាល់ទាត់បញ្ចូលទីយ៉ាងស្អាត ពេលក្រុម Tottenham លេងទល់នឹង Chelsea បានក្លាយជាគ្រាប់បាល់ដ៏ល្អបំផុតប្រចាំខែធ្នូនេះ ។ ដោយគ្រាប់​បាល់​មួយ​នេះបានកើត​ចេញ​ពី​ការ​អូស​ចេញ​ពី​ស្លាប​ខាង​ស្ដាំ​បាន​យ៉ាង​ល្អ ហើយ Son បាន​ញាក់​កាត់​ខ្សែ​ការពារ​ប្រេស៊ីល​ David Luiz និង​ ស៊ុត​ទម្លុះ​របាំដៃ​អ្នក​ចាំ​ទី Kepa Arrizibalaga បាន​យ៉ាង​ងាយ ។

ពានមួយនេះបានធ្វើអោយកីឡាកររូបនេះ ក្លាយជាកីឡាករទី ១ របស់អាសុី ដែលឈ្នះពានរង្វាន់មួយនេះ ហើយនេះក៏ជាលើកដំបូងសម្រាប់គេផងដែរ ដែលបានពានរង្វាន់មួយនេះ ចាប់តាំងពីចូលរួមជាមួយក្រុម Spur ចាប់តាំងពីឆ្នាំ ២០១៥ ៕