ខ្សែប្រយុទ្ធរបស់ក្រុមមាន់ខ្នាយមាស Tottenham កីឡាករ Son Heung-min បានស៊ុតបាល់បញ្ចូលទីពីចម្ងាយយ៉ាងល្អ ជួយកូរ៉េខាងត្បូង យកឈ្នះ ហុងឌុយរ៉ាស 2-0 ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំកាលពីយប់មិញត្រៀមព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសស​រុស្ស៊ី ។

photo of Son Heung-min
Son Heung-min of South Korea

ខណៈអតីតសមាជិក Swansea ជាប្រធានក្រុម Ki Sung-yueng អង្គុយកៅអីបម្រុង Son ដែលពាក់ស្លាកប្រធានក្រុមជំនួស ផ្ដើមបើកការនាំមុខក្នុងនាទី60 មុន Moon Seon Min ថែមគ្រាប់ទី2 ក្នុងនាទី72។

កូរ៉េខាងត្បូងបើកយុទ្ធនាការ World Cup របស់ពួកគេប្រឆាំងនឹងប្រទេសស៊ុយអែតនៅថ្ងៃទី 18 ខែមិថុនា។ ខណៈដែលនឹងប៉ះ អាឡឺម៉ង់ និងម៉ិកស៊ិក ជាបន្តបន្ទាប់ក្នុងពូល F ផងដែរ៕

ប្រភពពី៖ BBC