ក្រុម Southampton បានបញ្ចប់ភាពមិនចាញ់ 22ប្រកួតជាប់ៗគ្នារបស់ Arsenal និងឈ្នះក្នុងផ្ទះខ្លួនឯងក្នុងក្របខ័ណ្ឌ Premier League ជាលើកដំបូងតាំងពីខែមេសាមក។

Southampton បំបែកកំណត់ត្រា មិនដែរចាញ់សោះ 22ប្រកួតជាប់ៗគ្នារបស់ Arsenal
Southampton បំបែកកំណត់ត្រា មិនដែរចាញ់សោះ 22ប្រកួតជាប់ៗគ្នារបស់ Arsenal

​2គ្រាប់​របស់​ក្រុម​កាំភ្លើង​ធំ​ធ្វើ​បាន​ដោយ​កីឡាករ​តែ​ម្នាក់​គត់​គឺ Henrikh Mkhitaryan ខណៈ​ Danny Ings​ រក​បាន2​គ្រាប់​ដូច​គ្នាឱ្យ Southampton មុន​ពេល Charlie Austin សម្រេច​បាន​គ្រាប់​ទី​៣​នាទី85 ជួយ​ក្រុម​បាន​ជ័យជម្នះតែម្ដង។

ក្រោយចប់ការប្រកួត លោក Ralph Hasenhuttl  បានរត់ចូលអបអរជាមួយកីឡាករនៅលើទីលាននៅពេលស៊ុតចូលយកឈ្នះនៅចុងម៉ោង។ បន្ទាប់មកគ្រូជនជាតិអាល្លឺម៉ង់រូបនេះបានសុំទោសលោក Emery ចំពោះការភ្លេចចាប់ដៃផងដែរ៕

ចុចទីនេះដើម្បីទស្សនាវីដេអូ Southampton 3 – 2 Arsenal

ប្រភព៖ BBC