អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស Gareth Southgate បានជម្រុញអោយកីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាប James Maddison ត្រូវតែផ្តោតអារម្មណ៍និង ពង្រឹងសមត្ថភាពលេងអោយបានល្អបន្ថែមទៀតប្រសិនចង់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិបានច្រើនឆ្នាំទៀតនោះ។

Gareth Southgate and James Maddison
លោក Gareth Southgate និង ខ្សែបម្រើ James Maddison

កីឡាករក្រុម Leicester City វ័យ ២២ ឆ្នាំរូបនេះត្រូវបានគេដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេសសម្រាប់ការប្រកួតជម្រុះយូរ៉ូឆ្នាំ២០២០ ជាមួយម៉ុងតេណេហ្គ្រោនៅថ្ងៃព្រហស្បត្ត៏សប្តាហ៏ក្រោយ និង ៣ថ្ងៃបន្ទាប់មកទៀតជាមួយនិងកូសូវ៉ូ។ប៉ុន្តែលោក Southgate ក៏នៅមិនទាន់សម្រេចជាផ្លូវការណ៏នៅឡើយថានិងត្រូវកោះហៅរូបគេមកហ្វឹកហាត់(Call-Up)ដើម្បីត្រៀមប្រកួតនោះទេ។

photo of James Maddison
ខ្សែបម្រើ-ប្រយុទ្ធស្លាប James Maddison

ក្រុមជម្រើសជាតិអង់គ្លេសឈរនៅលើកំពូលតារាងពូល A ក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំ ២០២០ មានគម្លាត ៣ ពិន្ទុពីលើក្រុមសាធារណរដ្ឋឆែកដែលឈរនៅលេខរៀងទី២។ លោក Southgate បានប្រាប់កាសែតអង់គ្លេសថា: វាមិនមែនជាស្ថានភាពល្អទេសម្រាប់កីឡាករនៅពេលដែលពួកគេត្រូវប្រជែងគ្នាបង្ហាញសមត្ថភាពក្នុងកាតព្វកិច្ច ជម្រើសជាតិដូច្នេះការតាំងចិត្ត និង ភាពជឿជាក់ សាមគ្គីភាព និង ស្មារតីលេងជាក្រុមត្រូវតែពង្រឹង

photo of James Maddison

Maddison ដែលរកបាន ៣ គ្រាប់និងAssist បាន ២ដងអោយក្រុម Leicester Cityក្នុងលីគកំពូលអង់គ្លេសរដូវកាលនេះត្រូវបានគេដាក់បញ្ចូលឈ្មោះក្នុងក្រុមជម្រើសជាតិសារជាថ្មី បន្ទាប់ពីបានដកខ្លួនចេញពីក្រុមចុងក្រោយបំផុតដោយសារតែសុខភាពមិនអំណោយផល។