លោក​ Gareth Southgate អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​នឹង​បើក​ការ​ចរចា​រឿង​បន្ត​កុងត្រា​ថ្មី​ជា​អ្នក​ចាត់​ការ​នេះ​ទៀត​ នៅ​ពេល​ដែល​ក្រុម​លោក​ឡើង​លេង​ World Cup ២០២២ ខណៈ​ដែរ​លោក​នឹង​អស់​កុងត្រា​ជា​អ្នក​ចាត់​ការ​នេះ​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២ខាង​មុខ។

Gareth Southgate
Gareth Southgate

លោក​ Southgate បាន​និយាយ​ថា​៖” យើង​គួរ​តែ​កុំ​ទាល់​អាល​និយាយ​រឿង​បន្ត​កុងត្រា​ថ្មី​នៅ​ក្នុង​ពេល​នេះ​។ តែ​ខ្ញុំ​យ៉ាង​ណា​ខ្ញុំ​ចង់​និយាយ​ថា​ កិច្ច​ពិភាក្សា​រឿង​បន្ត​កុងត្រា​ថ្មី​នេះ​មាន​ ហើយ​លោក​ Mark Bullingham (នាយក​ប្រតិបត្តិ​របស់​សហព័ន្ធ​អង់គ្លេស​) គាត់​ក៏​គាំទ្រ​នឹង​គំនិត​ខ្ញុំ​នេះ​ដែរ​ “។

លោក​បាន​បន្ត​ថា​៖” ឥឡូវ​នេះ​ខ្ញុំ​យល់​ថា​ ធ្វើ​យ៉ាង​ណា​ឲ្យ​អង់គ្លេស​ឡើង​លេង​ក្នុង​ World Cup ២០២២ខាង​មុខ​នេះ​សិន​ នេះ​ជា​អាទិភាព​ដែល​ខ្ញុំ​ត្រូវ​គិត​ពេល​នេះ​។ អញ្ចឹង​រឿង​ពិភាក្សា​កុងត្រា​អី​ហ្នឹង​ យើង​នឹង​លើក​ឡើង​នៅ​ពេល​ក្រោយ​ប៉ុន្មាន​អាទិត្យ​ខាង​មុខ​នេះ​ “។

នៅ​ថ្ងៃ​ស្អែក​នេះ​អង់គ្លេស​នឹង​ត្រូវ​ប្រកួត​ជា​មួយ​ហុងគ្រី​ក្នុង​វគ្គ​ជម្រុះ​ World Cup ២០២២ ខាង​មុខ​ ខណៈ​ក្នុង​ពេល​នេះ​ មាន​តែ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ទេ​ ដែល​អាច​ប្រាកដ​ចិត្ត​ថា​បាន​ឡើង​ទៅ​ដល់​ព្រឹត្តិការណ៍​ World Cup ខាង​មុខ​មុន​ទោះ​សល់​ប្រកួត​ជម្រុះ​២ប្រកួត​ទៀត​ក៏​ដោយ​៕