គ្រូបង្វឹករបស់ជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានសារភាពថា លោកមិនប្រាកដថារូបលោកនឹងបន្តតួនាទីរបស់ខ្លួនជាមួយក្រុមនេះ ក្រោយចប់ព្រឹត្តការណ៏ European Championship 2020 ឡើយ។

Gareth Southgate
Gareth Southgate

កិច្ចសន្យារបស់គ្រូបង្វឹកវ័យ 48ឆ្នាំរូបនេះជាមួយតោបីអង់គ្លេសផុតកំណត់នៅចុងបញ្ចប់នៃព្រឹត្តការណ៏ Euro 2020 គឹលោកនៅសល់កុងត្រា 3ឆ្នាំទៀតជាមួយក្លឹបនេះ។

ពិតណាស់ សហព័ន្ធកីឡាបាល់ទាត់របស់អង់គ្លេស ចង់ឱ្យគាត់បន្តដឹកនាំជម្រើសជាតិពួកគេរហូតដល់ចប់ព្រឹត្តការណ៏ FIFA World Cup 2022 ព្រោះព្រឹត្តការណ៏ FIFA World Cup 2018 នៅរុស្ស៊ី លោកបានជួយក្រុមនេះឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសឹងមិនគួរឱ្យជឿរនូវបទពិសោធ​ន៍របស់គាត់។

អតីតជំនួសការរបស់លោក Sam Allardyce កាលឆ្នាំ 2016 រូបនេះ បានឱ្យដឹងថា លោក មិនហានសម្លឹងមើលទៅឆ្ងាយទេពេលនេះ ព្រោះឥឡូវនេះក្រុមរបស់ត្រូវឈ្នះ ស្វីស ជាមុនសិន ទើបលោកមានសង្ឃឹមតទៅមុខទៀត ព្រោះកាលពីជើងទីមួយេវគ្គសន្សំពិន្ទុពាន UEFA Nations League ក្រុមរបស់លោកបានចាញ់អេស្ប៉ាញមួយប្រកួតបាត់ទៅហើយ ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង​​​ កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ Goal