Spur កំពុងតែព្យាយាមឆ្មក់ Antony ដែលជាគោលដៅរបស់ Man United
ក្លិបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានរាយការណ៍មកថា គ្រោងនឹងបញ្ជូនកីឡាករ Steven Bergwijn ទៅកាន់ Ajax ដើម្បីជាផ្នែកមួយក្នុងកិច្ចព្រមព្រៀង ផ្ទេរយកខ្សែប្រយុទ្ធ Antony ។

Antony ជាកីឡាករដ៏លេចធ្លោមួយរូប និង អភិវឌ្ឍន៍ខ្លួនបានយ៉ាងល្អ ក្រោមការដឹកនាំរបស់លោក Erik Ten Hag នៅរដូវកាល២០២១/២២កន្លងទៅ ដោយរកបាន១២គ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១០ដង ក្នុងចំណោមការបង្ហាញខ្លួន ៣២ប្រកួត។ មិនត្រឹមតែប៉ុណ្ណោះ គេក៏បានជួយ Ajax លើកពានលីគកំពូលហូឡង់ផងដែរ។
ជាមួយគ្នានេះ ក្លិបបិសាចក្រហម Manchester United បានចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាពរបស់ Antony ដោយលោកគ្រូ Ten Hag ចង់នាំកូនក្រុមសំណព្វចិត្តរូបនេះ មកកាន់កីឡដ្ឋាន Old Trafford ដែរ ។ យ៉ាងណាមិញ បើយោងតាមកាសែត The Independent បានបញ្ជាក់ថា បច្ចុប្បន្ន Spurs ក៏បានចូលប្រជែងជាមួយ Man UTD ដែរ ក្នុងការប្រមាញ់យក Antony ដោយកំពុងពិចារណា ដាក់ Bergwijn ទៅកាប់ Ajax ដើម្បីយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល។
គួរបញ្ជាក់ដែរថា Spurs យកបានកីឡាករ៣រូបមក នៅទីផ្សាររដូវក្ដៅនេះ ក្នុងនោះ កីឡាករ Ivan Perisic និង Fraser Forster គឺយកបានដោយគ្មានតម្លៃខ្លួន និងម្នាក់ទៀតគឺខ្សែការពារស្លាបស្ដាំ Djed Spence យកមកពី Middlesbrough ក្នុងតម្លៃ២០លានផោន៕