Spurs ធ្លាក់ចេញពី League Cup ដោយចាញ់ West Ham កាលពីម្សិលមិញ

West Ham United បានវាយបកទម្លាក់ម្ចាស់ផ្ទះ Tottenham Hotspur ចេញពីពាន League Cup សឹងមិនគួរឲ្យជឿបើទោះជាត្រូវគេនាំមុខមុនក៏ដោយ។
ការប្រកួតពានធំទី៣របស់អង់គ្លេសយប់មិញ Spurs បានបើកការនាំមុខ West Ham រហូត២គ្រាប់មុន ដោយរកគ្រាប់បានដោយកីឡាករ Sissoko នៅនាទី ទី ៦ និង Alli នៅនាទី ៣៧។យ៉ាងណាក៏ដោយ West Ham បានវាយបកមកកាន់ Spur ចំនួន ៣ គ្រាប់វិញនៅតង់ទី២ ដោយរកបានដោយកីឡាករ André Ayew ចំនួន២គ្រាប់ម្នាក់ឯង នៅនាទី ៥០,៦០ និងគ្រាប់ទី៣ រកបានដោយកីឡាករ Ogbonna នៅនាទី៧០។

ដោយឡែក Chelsea ឯណោះវិញក៏បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយដែរបន្ទាប់ពីយកឈ្នះ Everton ២-១ នៅទឹកដី Stamford Bridge។ ១គ្រាប់របស់ម្ចាស់ផ្ទះរកបានដោយខ្សែការពារ Rüdiger នាទី២៦ និង ខ្សែបម្រើ Willian នាទី៩០+២ ស្របពេល១គ្រាប់ពីភាគី Everton ស៊ុតបញ្ចូលទីដោយយុវជន Calvert-Lewin នាទី៩០+៤។
ប្រភពពី៖ geo.tv