Tottenham Hotspur បានក្លាយជាក្លឹបទីមួយនៅក្របខ័ណ្ឌ  Premier League មិន​បាន​ទិញ​និង​លក់​កីឡាករ​ខ្លួន​សូម្បី​តែ​ម្នាក់​ចេញ​ពី​ក្លឹប ខណៈ​​​​ទីផ្សារ​ដោះដូរ​កីឡាករ​បាន​បិទ​ទៅ​ហើយកាលពី​យប់​មិញ។

Spurs
គ្រូបង្វឹករបស់ Spurs

លោក Mauricio Pochettino ដែរជាគ្រូបង្វឹករបស់ក្លឹបនេះ មិនមានបំណង់ចង់ទិញកីឡាករថ្មីចូលឬក៏លក់កីឡាកររបស់ខ្លួននោះទេ ព្រោះលោកចង់ពង្រឹងកីឡាកររបស់ខ្លួនកាលពីរដូវកាលមុនឱ្យកាន់តែខ្លាំងជាមុន ខណៈដែរពហុកីឡាដ្ឋានថ្មីរបស់ពួកគេក៏សាងសង់រួចហើយដែរ។

Tottenham Hotspur
Tottenham Hotspur

កាលពីមិនទាន់កំណត់ពេលវេលាទិញឬលក់កីឡាករ ក្លឹបទាំងអស់នៅក្របខ័ណ្ឌ  Premier League មានសិទ្ធទិញឬលក់កីឡាកររបស់ខ្លួនរហូតដល់ថ្ងៃទី 31មីនាឯណ្នោះ។ ប៉ុន្តែដោយសារតែមានរឿងច្របូកច្របល់ជាច្រើនជាមួយកីឡាករនឹងក្លឹប។ ទើបពួកគេបានកំណត់ពេលវេលាទិញលក់កីឡាករ នឹងមានកិច្ចសន្យាត្រឹមត្រូវ មកដល់សព្វថ្ងៃមកដល់បច្ចុប្បន្ននេះចាប់តាំងពី 2002 នឹង 2003 មក ៕

ប្រភពពី៖ Daily Mail