photo of Harry Kane
Harry Kane of Tottenham Hotspu

កាសែត Mundo Deportivo ដែលមានមូលដ្ឋាននៅទីក្រុង Barcelona បានអះអាងថាក្រុម Tottenham ​​ត្រៀម​​​ខ្លួនរួចរាល់ហើយក្នុងការលក់ខ្សែ​ប្រយុទ្ធ​​ឆ្នើម​របស់​​​ខ្លួន Harry Kane ​ទៅ​កាន់​ក្រុម​យក្ស​របស់​អេស្ប៉ាញ​ Real Madrid ។ ប៉ុន្តែប្រធានក្លឹប Spurs លោក Daniel Levy ចង់អោយកិច្ចព្រមព្រៀងនេះធ្វើឡើងតាមលក្ខខណ្ឌរបស់លោក។

មាន់​ខ្នាយ​មាស Tottenham  កំពុងមានសង្ឃឹមយ៉ាងមុតមាំ ថានឹងរក្សា Kane ហើយតែងតែរក្សាការនិយាយរបស់គាត់ ថាគាត់នឹងមិនចាកចេញពីក្លឹបឡើយ។ ប៉ុន្តែលោក Daniel Levy បានអះអាងថា វាមានការព្រួយបារម្ភណាស់ចំពោះ Kane គាត់អាចនឹងចាកចេញនៅថ្ងៃណាមួយ ដូច្នេះទើបខ្ញុំបង្ខំឱ្យគាត់ចាកចេញ ។

ខ្ញុំមិនចង់ឱ្យរឿងនេះ កើតកាលពីឆ្នាំ 2012 នៅពេលដែល Luka Modric បាននិយាយប្រាប់គាត់ថា ខ្លួនចង់ចាកចេញពីទឹកដី White Hart Lane សំរាប់ក្រុម Real Madrid នោះទេព្រោះគាត់ឈីចាប់នៅពេលឮកីឡាកររបស់ខ្លួននិយាយបែបនេះ ៕

ប្រភពពី៖ express