លោក Jose Mourinho កំពុងពិចារណា​យ៉ាងប្រាកដប្រជា​ ដើម្បី​ចាប់ផ្តើម​ដាក់​ខ្សែប្រយុទ្ធ​វ័យ​ជំទង់​ Troy Parrott សម្រាប់ការ​ប្រកួត​ជាមួយ​ក្រុម​ Bayern Munich កាលពីយប់​ថ្ងៃ​ពុធ។

photo of Troy Parrott
​ខ្សែប្រយុទ្ធ​វ័យ​ជំទង់​ Troy Parrott

ក្រុម Spurs បាន​ជាប់ទៅកាន់​វគ្គ​បន្ត ក្នុង​ឋានៈ​ជា​ក្រុម​លេខ២​ក្នុង​ពូល B ដែលផ្តល់​ឱកាស​ឲ្យ​លោក Jose Mourinho រុះរើ​ក្រុម​និង​ប្រើប្រាស់​កីឡាករ​ថ្មីៗជា​ច្រើន ដែល​អាចនឹង​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​វ័យ​១៧​ឆ្នាំរូប​នេះ​ ​បង្ហាញមុខ។

Troy Parrott
Troy Parrott
លោក Mourinho ប្រហែលជា​ដាក់​ឲ្យ​ខ្សែប្រយុទ្ធ​សំខាន់​សម្រាកសម្រាប់​ដំណើរ​ប្រកួត​នៅលើ​ទឹកដីអាល្លឺម៉ង់ ដោយ​ទុក​ឱកាស​ឲ្យ​ Parrott កសាង​កេរ្តិ៍ឈ្មោះវិញម្តង។​ ប្រសិនបើ​ Parrott​ បង្ហាញមុខ​ មែននោះ កីឡាករ​វ័យ​ក្មេង​រូបនេះ​នឹង​ក្លាយ​ជាទីចំណាប់​អារម្មណ៍របស់​ក្លឹបធំៗជា​ច្រើន​។
Troy Parrott
Troy Parrott

ក្លឹប Bayern Munich ក៏ប្រហែលជា​ចាប់អារម្មណ៍​នឹង​ Parrott​ ផងដែរ ហើយ​ពួកគេ​ក៏កំពុង​តាម​ដាន​ស្ថានភាព​របស់កីឡាករ​រូបនេះដែលនៅសល់​កិច្ច​សន្យា​១៨​​ ខែ​ជាមួយ​ក្លឹប Spurs ៕