Spurs បានត្រឹមស្មើជាមួយ Southampton ដែលសល់គ្នាត្រឹម ១០នាក់
ក្រុមមាន់ខ្នាយមាស Spurs មិនអាចយកឈ្នះលើក្រុម Southampton ដែលសល់គ្នាត្រឹម ១០នាក់បានទេនៅយប់មិញ ដោយបញ្ចប់ទៅក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ។

ក្រុមម្ចាស់ផ្ទះ Southampton បានបើកការនាំមុខទៅលើក្រុមភ្ញៀវមុននៅនាទី២៥ ដោយ Ward-Prowse តែនៅនាទី៣៩ ខ្សែការពារ Salisu ក៏ទទួលបានកាតក្រហម ស្របពេលក្រុម Spurs ក៏ទទួលបានបាល់ប៉េណាល់ទីដែរ។
ខ្សែប្រយុទ្ធ Harry Kane ជាអ្នកសម្រេចទីបានសម្រេច ជួយក្រុម Spurs ស្មើក្រុម Southampton ១-១ នៅចប់តង់ទី១។
ឈានដល់តង់ទី២ ក្រុម Spurs សម្រុកកាន់តែខ្លាំងទៅលើក្រុម Southampton ដែលនៅសល់គ្នា១០នាក់ ប៉ុន្តែជាលទ្ធផលមិនអាចទម្លាយសំណាញ់ទីបាននោះទេ។ ដោយក្រុមរបស់លោក Conte មានឱកាស៣ដងដែរ តែអាជ្ញាកណ្ដាលមិនផ្ដល់ឱ្យឡើយ។ ចប់ការប្រកួត ក្រុមទាំងពីរស្មើគ្នា ចែកគ្នា១ពិន្ទុ៕