Spurs បានសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Steven Bergwijnជាមួយក្លឹប PSV តម្លៃ២៧លានផោន
ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប PSV Eindhoven ក្នុងកាចុះកុងត្រាយកខ្សែបម្រើស្លាប Steven Bergwijn នេះបើយោងតាមការចុះផ្សាយរបស់កាសែត De Telegraaf ។

ការចរចា ដើម្បីផ្ទេរកីឡាករSteven កាន់តែមមាញឹកខ្លាំងឡើងកាលពីចុងសប្តាហ៍ ហើយកីឡាករសញ្ជាតិហូឡង់រូបនេះត្រូវបានដកចេញពីក្រុមជម្រើសរបស់ក្លឹប PSVសម្រាប់ការប្រកួតស្មើ១-១ជាមួយក្រុម Twente បន្ទាប់ពីត្រូវបានអនុញាតឲ្យធ្វើដំណើរទៅទីក្រុងឡុងដ៍ ដើម្បីសម្រេចកិច្ចព្រមព្រៀងផ្ទេរនេះ។
ក្លិបទាំងពីរ បានជួបពិភាក្សាគ្នាកាលពីព្រឹកថ្ងៃច័ន្ទ លុះដល់ពេលល្ងាច ទើបឈានដល់កិច្ចព្រមព្រៀង។ ក្នុងការចរចានោះដែរ ក្រុម PSV នឹងទទួលបានលើស ៣០លានអឺរ៉ូ (ឬប្រមាណ៣៣លានដុល្លារ) សម្រាប់ខ្សែបម្រើវ័យ២២ឆ្នាំ។
អ្នកចាត់ការក្លឹប Spurs លោកJose Mourinhoចាប់ផ្តើមពង្រឹងក្រុមរបស់លោកឡើងវិញ បន្ទាប់ពីក្លឹប Spurs បានព្រមព្រៀងលក់កីឡាករ Christian Eriksenក្នុងតម្លៃ១៧លានផោនឲ្យក្លឹប Inter Milan ។
🗣️ “To play here, it’s a dream for me. It’s an honour.”@StevenBergwijn on what it means to join Spurs.
#WelkomBergwijn ⚪️ #COYS pic.twitter.com/PBRc9Lf6V6— Tottenham Hotspur (@SpursOfficial) January 29, 2020