Dele Alli និង​ប្រធាន​ក្រុម Hugo Lloris នឹង​ត្រូវ​ខកខាន​ប្រកួត​ឱ្យ Spurs ក្នុង​ក្របខណ្ឌ Premier League នៅសប្ដាហ៍​នេះ​ ​ពេល​ជួប​ជាមួយ Liverpool ដោយ​សារ​តែ​​បញ្ហា​របួស​ដូច​គ្នា។

Dele Alli
Dele Alli

ពិតណាស់ ខ្សែបម្រើ Dele Alli របួសសរសៃពួរ និង អ្នកចាំទី Hugo Lloris នៅមានបញ្ហារបួសភ្លៅ និងមិនទាន់ពេញកម្លាំង មិនអាចជួយក្រុមបានទេ។ នឹងនៅសប្ដាហ៍​ក្រោយពេលប៉ះ Inter Milan​ ពាន Champions League ថ្ងៃបើកឆាក់ Dele Alli ប្រហែលជាមិនអាចចូលបានដែរ។

ខ្សែបម្រើ Moussa Sissoko នឹងចូលហ្វឹកហាត់វិញនាសប្ដាហ៍ក្រោយ ខ្សែការពារ Juan Foyth ក៏បានត្រឡប់មកហ្វឹកហាត់វិញដែរ ដើម្បីប្រកួតជាមួយ Liverpool ៕

Hugo Lloris
Hugo Lloris

ប្រភពពី៖ The Sun