ក្រុម Tottenham Hotspur ស្ថិតក្នុងចំណាត់ថ្នាក់ទី 3 ក្នុងលីគកំពូលរបស់អង់គ្លេស Premier League ក្រោយពីយកឈ្នះ Everton 6-2 នៅឯកីឡដ្ឋាន Goodison Park កាលពីយប់មិញ។

Spurs លត់ Everton 6ទល់នឹង2 ពាន Premier League យប់មិញ (វីដេអូ)
Spurs លត់ Everton 6ទល់នឹង2 ពាន Premier League យប់មិញ (វីដេអូ)

Son Heung-min, Dele Alli, Harry Kane និង Christian Eriksen ជាអ្នកស៊ុតគ្រាប់ទាំង6 ឱ្យ Spurs យប់មិញ ខណៈដែល 2គ្រាប់របស់ម្ចាស់ផ្ទះ Everton រកបានដោយ Theo Walcott និង Gylfi Sigurdsson។ ជ័យជម្នះនេះ បានធ្វើឱ្យ Spurs មានគម្លាតចាញ់ក្រុមលេខ2 Manchester City តែ2ពិន្ទុប៉ុណ្ណោះ។

យ៉ាង​ណា​ Pochettino មើល​ឃើញ​ថា​ក្រុម​របស់​លោក​មិនអាចប្រជែងជាមួយ Liverpool និង​ Man City ឡើយ។​ ប្រសិនបើលោកជួយ Spurs លើកពាន Premier League នោះគាត់នឹងក្លាយជា​អ្នក​ចាត់​ការ​ទូទៅ​​ដំបូង​គិត​ចាប់​ពី​ឆ្នាំ​1961​ មក៕

X

ប្រភព៖ BBC