ខ្សែបម្រើស្លាប Raheem Sterling របស់ Manchester City អាចផ្លាស់ទៅកាន់ទឹកដីអេស្ប៉ាញចូលរួមជាមួយក្រុមអ្នកមានបុណ្យ Barcelona។

Raheem Sterling
Raheem Sterling

សារព័ត៌មាន Diario Sport បានអះអាងថាក្លឹប Barcelona បង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ២៦ ឆ្នាំរូបនេះខណៈដែលក្លិបមានឆន្ទៈក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេនៅរដូវរងាខាងមុខនេះ។

ទោះបីជាយ៉ាងណាក៏ដោយក្រុម Barca កំពុងតែជួបបញ្ហារហិរញ្ញវត្ថុក្លឹបអាចមានលទ្ធភាពត្រឹមតែចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេសរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ។

ខ្សែបម្រើស្លាប Raheem Sterling បានបង្ហាញខ្លួនចំនួន 12 ប្រកួតឱ្យក្លឹបស៊ុតបញ្ចូលទីបាន 1 ដង និងបញ្ជូនឲ្យមិត្តរួមក្រុមចំនួន 2 ដង។

កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែបម្រើស្លាបរូបនេះជាមួយក្លឹប Man City នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2023 ៕