Sterling ចុះកុងត្រា3 ឆ្នាំទៀតជាមួយ Man City បាន 30ម៉ឺនផោនមួយសប្ដាហ៍
10 Nov 2018 - 10:34:25 SHARE
ខ្សែប្រយុទ្ធ Raheem Sterling បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 3 ឆ្នាំទៀតជាមួយ Manchester City រហូតដល់ឆ្នាំ 2023 ក្នុងតម្លៃថ្លៃនើយហត់ 300.000 ផោនក្នុងមួយសប្ដាហ៍។

កិច្ចសន្យាចាស់របស់កីឡាកជម្រើសជាតិអង់គ្លេសវ័យ 23 ឆ្នាំនៅ Etihad Stadium នឹងត្រូវផុតកំណត់នៅចុងរដូវកាលក្រោយហើយ។ ហើយកិច្ចសន្យាថ្មីនេះនឹងធ្វើឱ្យ Sterling ក្លាយជាកីឡាករអង់គ្លេសដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌ Premier League។
រដូវថ្មីនេះ Sterling ស៊ុតបាល់បញ្ចូលទីបាន 7 គ្រាប់សម្រាប់ហើយជាមួយក្លឹបនេះ នឹងបានចូលរួមជាមួយ Man City ពីក្លឹប Liverpool ក្នុងតម្លៃ 49 លានផោនក្នុងឆ្នាំ 2015 ៕
ប្រភព៖ BBC
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព