ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Manchester City កីឡាករ Raheem Sterling បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ដើម្បី​ទៅ​ចូលរួម​ជាមួយ Chelsea ហើយ។

Raheem Sterling
Raheem Sterling

កីឡាករ​វ័យ​២៧​ឆ្នាំ​នៅ​​សល់​កុងត្រា​មួយ​ឆ្នាំ​​ទៀត​នៅ Man City និង​មាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​ក្លឹប​​ធំ​ៗ​នៅ​ក្រៅ​ប្រទេស។ Man City បាន​​​ទិញ Sterling ពី​ Liverpool ក្នុង​តម្លៃ​ខ្លួន​៤៩​​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៥ ហើយ​គេ​រក​បាន​១៣១​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៣៩​ប្រកួត។

កិច្ចព្រមព្រៀង​​ផ្ទេរ​ទៅ​កាន់ Chelsea សម្រាប់ Sterling អាច​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។ ហើយ​​គេ​នឹង​ក្លាយ​ជា​កីឡាករ​​ឆ្នើម​ដំបូង​ដែល​តោខៀវ​ទិញ​បាន​ក្រោម​​ការ​ដឹក​នាំ​របស់​ប្រធាន​ក្លឹប​ថ្មី Todd Boehly។ ការ​ផ្ទេរ​ត្រូវ​បាន​គេ​រំពឹង​នឹង​រួចរាល់ មុន​ពេល Chelsea ហោះ​ទៅ​អាមេរិក​ដើម្បី​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ​ត្រៀម​រដូវ​កាល​ថ្មី។

បើ​តាម​ការ​ចរចា​គ្នា​រវាង Chelsea និង Man City តម្លៃ​ខ្លួន​របស់ Sterling ស្ថិត​ក្នុង​រង្វង់​​៤៥​លាន​ផោន។ ក្លឹប​ធំ​ៗ​ជា​ច្រើន​ដូច​ជា Barcelona, Real Madrid និង Bayern Munich សុទ្ធសឹងតែ​​ដាក់​ការ​ចាប់​​អារម្មណ៍​​លើ​កីឡាករ​សញ្ជាតិ​អង់គ្លេស៕