Steven Gerrard បានក្លាយជាគ្រូបង្គោលថ្មីរបស់ក្រុម Aston Villa ហើយ
លោក Steven Gerrard ត្រូវបានក្លឹប Aston Villa តែងតាំងជាគ្រូបង្គោលថ្មីនៅក្នុងថ្ងៃនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបផ្ទាល់អម្បាញ់មិញនេះ។

Gerrard មានបទពិសោធន៍ដឹកនាំក្លឹបជិត ៥ឆ្នាំហើយដោយលោកធ្លាប់ដឹកនាំក្រុមថ្នាលរបស់ក្លឹប Liverpool ធ្លាប់ធ្វើជាអ្នកចាត់ការក្រុម U18 របស់ Liverpool ក្រុម UEFA U19 របស់ Liverpool ដដែលនេះ និងគ្រូបង្គោល Rangers កន្លងមកនេះ។
នៅខណៈនេះខាង Aston Villa មិនទាន់បញ្ជាក់ពីរយៈពេលកុងត្រា ដែលព្រមព្រៀងជាមួយ Gerrard ឲ្យមកដឹកនាំក្លឹបរបស់ខ្លួននៅឡើយទេ ដោយគ្រាន់តែប្រកាសជាផ្លូវការថា អតីតគ្រូបង្គោលក្លឹប Ranger រូបនេះនឹងដឹកនាំក្លឹបបន្តពីលោក Dean Smith ដែលត្រូវបានបញ្ចប់តំណែងកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។
ប៉ុន្តែបើយោងតាម Transfermarkt ខាងក្លឹបនេះ និង Gerrard បានព្រមព្រៀងចុះកុងត្រាជាមួយគ្នារយៈពេលជិត ៤ឆ្នាំ ចាប់ពីថ្ងៃទីនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥៕