photo of Mark Hughes
Mark Hughes caoch of Stoke City

Stoke City កំពុង​ពិចារណា​ពី​អនាគត​អ្នក​ចាត់​ការ​ទូទៅ​លោក​ Mark Hughes ជាមួយ​ក្លឹប​ក្រោយ​ដឹកនាំ​ក្រោយ​មិន​ល្អ​សោះ​នៅ​ពាក់​កណ្ដាល​រដូវ​កាល​។​

អ្នក​ចាត់​ការ​សញ្ជាតិ​វែល​ រៀប​ចំ​ក្រុម​ហាក់​ទន់ជ្រាយ​បើ​ធៀប​នឹង​រដូវ​កាល​មុន​ក្នុង​នោះ​លេង​ចាញ់​១២​ដង​ ក្នុង​ចំណោម​២២​ប្រកួត​ ជា​ពិសេស​ Stoke ពេល​នេះ​ស្ថិត​នៅ​លេខ​១៨​ជា​ចំណាត់​ថ្នាក់​ដែល​ប្រឈម​ការ​​កាត់​ចេញ​ពី Premier League។ ​

២​ប្រកួត​ចុង​ក្រោយ​ក្រុម​ស្ថិត​នៅ​ទីក្រុង​ Staffordshire បាន​ចាញ់​ Chelsea ៥-០ និង​ចាញ់​ Newcastle ១-០ ហើយ​ពួកគេ​​មាន​ភារកិច្ច​លេង​ពាន FA Cup ទល់​នឹង​ Coventry City នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ ហើយ​បើ​ធ្លាក់​ទៀត​នោះ​ កៅអី​របស់​ Hughes អាច​នឹង​រង្គោះរង្គើ​​។

យ៉ាង​ណា​ពេល​សួរ​ពាក់ព័ន្ធ​នឹង​តំណែង​របស់​ខ្លួន​ បុរស​ដែល​ដឹកនាំ​ Stoke ៤​ឆ្នាំ​កន្លះ​រូប​នេះ​និយាយ​ថា៖ “បើ​ខ្ញុំ​មិន​ធ្វើ​ តើ​មាន​នរណា​ធ្វើ? ​មើល​លើ​កីឡាករ​, ពេល​វេលា​ និង​កិច្ចការ​ទាំង​អស់​ ខ្ញុំ​តែ​ម្នាក់​គត់​ដែល​សក្ដិសម​”៕

ប្រភពពី៖ theguardian