ខ្សែប្រយុទ្ធ Luis Suarez បាននិយាយថាកាល Barcelona ធ្លាក់ពី Champions League នៅរដូវកាលមុនដោយសារចាញ់ក្លឹបអីុតាលី AS Roma នៅវគ្គ 8ក្រុម។ ពីព្រោះកីឡាករទាំងអស់របស់ Barcelona គឹអស់កម្លាំងខ្លាំងពេល គឺក្រុមរបស់លោកសម្រាក់បានតែប៉ុន្មានថ្ងៃប៉ុណ្នោះ ក្រោយពីយកឈ្នះ Leganes នៅក្នុងលីគ។

Luis Suarez
Luis Suarez

កាលពីជើងទី1 ទោះបីជា Barcelona យកឈ្នះ AS Roma 4ទល់នឹង1 ក៏ដោយក៏ក្លឹបនេះធ្លាក់ពីពានរង្វាន់នេះដែរ ខណៈដែរនៅជើងទី2 Roma បានវាយបក់ 3ទល់ឹនង0 វិញ នៅប្រទេសអ៊ីតាលី កាលថ្ងៃទី10 ខែមេសា។ មុនប្រកួតពានអឺុរ៉ុបនេះ 3ថ្ងៃ គឺប្រកួតត្រូវប្រកួតជាមួយក្រុម Leganes នៅលីគកំពូលរបស់អេស្ប៉ាញ La Liga ដោយយកឈ្នះ 3-1 ដោយគ្រូបង្វឹកបានដាក់កីឡាករខ្លាំងៗឱ្យលេង 90នាទីពេញ បើទោះបីជាក្រុមរបស់លោកបាននាំមុខ 9 ពិន្ទុនៅលើកំពូលតារាងមុនពេលប្រកួតក៏ដោយ។

ខ្សែប្រយុទ្ធសញ្ចាតិ អ៊ុយរូហ្គាយរូបនេះ បាននិយាយប្រាប់សារព័ត៌មាន RAC1 របស់អេស្ប៉ាញថា៖ ខ្ញុំពិតជាសោកស្តាយចំពោះការប្រកួតមុនពេលប្រកួតជាមួយ Leganes នៅផ្ទះខ្លួនឯងណាស់។ ពួកយើងដឹងថា 3ថ្ងៃទៀតពួកយើងនឹងមានប្រកួតដ៏ធំមួយនៅវគ្គ 8ក្រុម ប្រឆាំងនឹងក្រុម Roma ប៉ុន្តែពួកគេបានលេងស្ទើតែ 90នាទីពេញនាប្រកួតនោះ ជាមួយ Leganes ជាពិសេសខ្ញុំតែម្ដង ទោះបីជាពួកយើងមាន 9ពិន្ទុនាំមុខគេក៏ដោយ។ គឺពួកយើងមិនអាចប្រមូលកម្លាំងមកវិញបានទេ សម្រាប់រដូវកាលថ្មីនេះពួកយើងនឹងមិនធ្វើចឹងទៀតទេ ៕

ប្រភពពី៖ Goal