ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona កីឡាករ Luis Suarez បាននិយាយថា ក្លឹបនេះតែថងតែស្វាគមន៍ Antoine Griezmann ជានិច្ចប្រសិនបើគេចូលរួមជាមួយកក្លឹបនេះពិតប្រាកដមែន ។

photo of Antoine Griezmann and Luis Suarez
Antoine Griezmann and Luis Suarez

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Atl. Madrid កីឡាករ Greizmann គឺជាគោលដៅចម្បងក្នុងការទិញយករបស់ Barcelona សម្រាប់រដូវកាលក្រោយ បន្ទាប់ពីបរាជ័យក្នុងការដណ្តើមពានរង្វាន់ Champion League នារដូវកាលនេះ។

ខ្សែប្រយុទ្ធសញ្ចាតិអ៊ុយរូហ្គាយរូបនេះ បាននិយាយថា៖ វាមានមោទនភាពណាស់ក្នុងការនាំយកកីឡាករដែលមានគុណភាពដូច Griezmann , Ousmane Dembele និង Philippe Coutinho មកទីនេះ ។ ការចូលរួមរបស់គាត់នៅក្លឹបនេះ គឺមិនយកកន្លែងរបស់នរណាម្នាក់នោះទេ គឺដើម្បីតែឈ្នះពាននោះទេ ៕

ប្រភពពី៖ Goal